Friday, 26 August 2016

សេចក្ដីជូនដំណឹងអំពីគេហទំព័រថ្មីនៃសមាគមសាលាត្រាជូ

សមាគមសាលាត្រាជូមានសេចក្ដីរីករាយសូមនាំមកជូននូវគេហទំព័រថ្មីដែលផ្ទុកទៅដោយឯកសារជំនួយស្មារតី អត្ថបទច្បាប់ បទវិចារណកថា វីដេអូអប់រំច្បាប់ បទបង្ហាញច្បាប់ ព្រមទាំងព័ត៌មានជាច្រើនដទៃទៀតដែលមានសារៈសំខាន់ដល់សាធារណជនទូទៅ ក៏ដូចជាអ្នកសិក្សាស្វែងយល់អំពីច្បាប់ និងវិស័យដែលពាក់ព័ន្ធ។

ដោយឡែក អត្ថបទ និងឯកសារជំនួយស្មារតីត្រូវបាន និងកំពុងរៀបចំទៅតាមរចនាបទថ្មីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងស្តង់ដា។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រថ្មីនេះពុំទាន់បានរៀបចំឲ្យបានសព្វគ្រប់ជ្រុងជ្រោយនៅឡើយទេ។

អាស្រ័យដូចបានជំរាបខាងលើនេះ យើងខ្ញុំសូមមេត្តាអធ្យាស្រ័យពីសំណាក់មិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់នូវរាល់កំហុសឆ្គងអចេតនាដោយប្រការណាមួយ។ យើងខ្ញុំ ទទួលស្វាគមន៍នូវរាល់មតិកែលម្អ និងស្ថាបនានានាដើម្បីឲ្យសមាគមមួយនេះរីកចម្រើនទៅមុខ។


គេហទំព័រថ្មីរបស់សមាគមគឺ៖​ ​​http://salatraju.com/ ។​​ ទោះជាយ៉ាងនេះក្ដី​​​ យើងខ្ញុំនិឹងរក្សាទុកប្លុកមួយនេះជាបណ្ណសារ​(Archives) ។

សូមអរគុណ៕

Friday, 19 August 2016

ការចុះបញ្ជីរឹបអូសអចលនវត្ថុក្នុងនីតិវិធីអនុវត្តដោយបង្ខំ

ដោយ អ៊ី ម៉ាណូកា

ការចុះបញ្ជីរឹបអូសអចលវត្ថុគឺជាដំណើរការនៅតែជាបញ្ហាចោទ និងមានលក្ខណៈស្មុគស្មាញជាច្រើន ពីព្រោះការចុះបញ្ជីរឹបអូសដោយបង្ខំចំពោះអចលនវត្ថុនេះគឺមានរួមទំាងអចលនវត្ថុដែលបានចុះបញ្ជី និង អចលនវត្ថុដែលមិនទាន់បានចុះបញ្ជីនៅឡើយ។ជាពិសេសវាទាមទារឲ្យបំពេញនូវលក្ខខណ្ឌគតិយុត្ត និង ចំណាយពេលវេលាសម្រាប់ការចុះបញ្ជី។ យើងដឹងហើយថាអចលនវត្ថុមួយអាចធ្វើការអនុវត្តដោយបង្ខំ បានលុះត្រាតែមានគោរព​នូវ​ល​ក្ខណ្ឌចំាបាច់បំផុតគឺការចុះបញ្ជីផ្តុកផ្តាក់មួយជាក់លាក់ និងមានការចូលរួម ពីអ្នកពាក់ព័ន្ធ​ក៍ដូចជាស្ថាប័នរដ្ឋបាលដទៃទៀតនៃក្រសួងឬមន្ទីររៀបចំ​​ដែនដីនិងនគររូបនីយកម្មជាដើម។​​ ​​​កម្មវត្ថុនៃការសរសេរប្រធានបទខាងលើនេះគឺ​​ ចង់ធ្វើការចែករំលែកពីចំណុចចម្បងដល់អ្នកច្បាប់នានា ឲ្យបានយល់ដឹងពីផលវិបាកនៃដំណើរការចុះបញ្ជីរឹបអូសផ្តុកផ្តាក់នៃអចលនវត្ថុដែលមានក្នុងច្បាប់ប្រទេសកម្ពុជា។

សូមអានបន្តរនៅទីនេះ


Monday, 15 August 2016

អំពើទារុណកម្ម៖ ករណីចាំបាច់ ក្នុងការបង្ការ ជាជាងព្យាបាល


ដោយ បណ្ឌិត មាស បូរ៉ា

សិទ្ធិរួចផុតពីអំពើទារុណកម្ម គឺជាសិទ្ធិចំបងមួយ ក៏ប៉ុន្តែ ខ្លឹមសារលម្អិត ឬសំណួរជាច្រើន​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​ប្រភេទនេះមិនត្រូវបានដឹងឮជាទូទៅទេ។ ជាក់ស្តែងមានសំណួរជាច្រើន ត្រូវបានលើកឡើង ទី១. តើអ្វីទៅជាអំពើទារុណ កម្ម? តើអំពើទារុណកម្មខុសគ្នានឹងអំពើអមនុស្សធម៌ដែរឬទេ? តើហេតុអ្វីការហាម​ឃាត់អំពើទារុណកម្មត្រូវតែដាច់ ខាត ទោះបីជាក្នុងអំឡុងពេលគ្រោះអាសន្នសាធារណៈ ដូចជា​សង្រ្គាម? អត្ថបទខ្លីនេះ មានគោលបំណងឆ្លើយសំណួរ​ទាំងនេះ ហើយអះអាងថា ការបង្ការអំពើទារុណកម្ម គឺពិតជាប្រសើរជាងការព្យាបាល ដែលអាជ្ញាធរត្រូវចំណាយពេលវេលា និងធនធាន ក្នុងការនាំខ្លួនជន​ទទួលខុសត្រូវចំពោះអំពើទារុណកម្ម និងសងសំណងដល់ជនរង គ្រោះនៃអំពើទារុណកម្ម។

លោកអ្នកអាចទាញយកអត្ថបទនៅខាងក្រោមនេះ។

Sunday, 7 August 2016

បទអន្តរាគមន៍ស្តីពី "តុលាការមជ្ឈត្តការក្នុងក្របខ័ណ្ឌឧបសម្ព័ន្ធ៧ នៃអនុសញ្ញាស្តីពីនីតិសមុទ្រ៖ ករណីប្រទេសហ្វីលីពីន និង ចិន"

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ លោក ផល​​ ពិសាល​​ សមាជិកស្ថាបនិកសាលាត្រាជូ និងជាបេក្ខជនបណ្ឌិតនីតិអន្តរជាតិសាធារណៈឯកទេសនីតិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ​​នៃសាកលវិទ្យាល័យ Jean Moulin Lyon 3 (ប្រទេសបារាំង​​​) ដែលបានអញ្ជើញមកធ្វើបទអន្តរាគមន៍ស្តីពី "តុលាការមជ្ឈត្តការក្នុងក្របខ័ណ្ឌឧបសម្ព័ន្ធ៧ នៃអនុសញ្ញាស្តីពីនីតិសមុទ្រ៖ ករណីប្រទេសហ្វីលីពីន និង ចិន" នៅថ្ងៃទី០៦​​ ខែសីហា​​ ឆ្នាំ២០១៦។

សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃនៃលោកបេក្ខជនបណ្ឌិត ​ក្នុងការចែករំលែកចំនេះដឹង​ ក៏ដូចជាបទពិសោធន៍យ៉ាងល្អៗដល់សិស្សនិស្សិត។






លោកអ្នកអាចធ្វើការសិក្សាស្វែងយល់បន្ថែមលើប្រធានបទនេះដោយគ្រាន់តែចុចនៅទីនេះ

លោកអ្នកអាចទាញយកបទបង្ហាញនៅខាងក្រោមនេះ​​ (ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទ ចុចនៅទីនេះ)



Thursday, 21 July 2016

ឈ្វេងយល់អំពីនីតិវិធីច្បាប់អន្តរជាតិនៃការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង៖ ករណីប្រទេសហ្វីលីពីន និងចិន

ដោយ ផល ពិសាល

“កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន” ពាក្យទំនៀមខ្មែរបុរាណនេះ ហាក់ដូចជាមិនអនុវត្តនោះទេចំពោះករណីប្រទេសហ្វីលីពីន និងចិន។ ជាក់ស្តែង វិវាទស្ដីពីការកំណត់ព្រំដែនសមុទ្រដែលផ្សារភ្ជាប់នឹងជម្លោះអធិបតេយ្យរវាងប្រទេសទាំងពីរត្រូវការជាចាំបាច់នូវកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយឲ្យខានតែបាន។ ដោយឈរលើមូលដ្ឋាននៃអនុសញ្ញានីតិសមុទ្រឆ្នាំ១៩៨២ ប្រទេសហ្វីលីពីនបានប្ដឹងទៅតុលាការមជ្ឈត្តការពិសេសនៃឧបសម្ព័ន្ថ៧ ក្រោមជំនួយខាងផ្នែករដ្ឋបាលពីតុលាការអចិន្ត្រៃយ៍មជ្ឈត្តការ ហើយដែលយុត្តាធិការ ឬសមត្ថកិច្ចជំនុំជម្រះនៃតុលាការមជ្ឈត្តការពិសេសនេះ ត្រូវបានជំទាស់យ៉ាងដាច់អហំការដោយប្រទេស ចិន។ បើទោះបីជាយ៉ាងនេះក្ដី តុលាការមជ្ឈត្តការពិសេសនេះបានរកឃើញថាខ្លួនពិតជាមានសមត្ថកិច្ចជំនុំជម្រះលើបណ្ដឹងស្នើសុំដោយភាគីហ្វីលីពីន ហើយថែមទាំងបានចេញសាលដីកាលើអង្គសេចក្ដីដ៏ចម្រូងចម្រាសមួយ។ ប៉ុន្តែ សេចក្ដីសម្រេចនេះពុំទាន់បានបិទបញ្ចប់អធិករណ៍ដ៏ស្មុគស្មាញខាងលើនេះទេ ពីព្រោះថាកម្មវត្ថុជាសារវន្តនៃវិវាទមិនទាន់ត្រូវបានដោះស្រាយជាស្ថាពរ។ ពោលគឺ តុលាការមជ្ឈត្តការពិសេសនេះមិនមានសមត្ថកិច្ចសោះឡើយក្នុងការកំណត់ព្រំដែនសមុទ្រ ក៏ដូចជាការដោះស្រាយជម្លោះអធិបតេយ្យនៃកោះ និងរចនាសម្ព័ន្ធសមុទ្រប្រហាក់ប្រហែលដទៃទៀត។ ចម្ងល់ និងបញ្ហាគតិយុត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធនឹងនីតិវិធីបណ្ដឹង ព្រមទាំងសមត្ថកិច្ចជំនុំជម្រះនៃតុលាការពិសេសនេះ នឹងត្រូវយកមកបកស្រាយនៅក្នុងក្របខ័ណ្ឌនៃសំណេរអត្ថបទមួយនេះ។

សូមអានបន្តរនៅទីនេះ